Page navigation
សំលៀកបំពាក់ខ្មែរ
យើងតែងដឹងថា សម្លៀកបំពាក់ជាគ្រឿងសំគាល់ជាតិ បុគ្គលនិមួយ ៗតែងមានចិត្តរីករាយចំពោះការស្លៀកពាក់ នូវ
សម្លៀកបំពាក់របស់ជាតិខ្លួន ជាជាងខ្ចីរបៀបជាតិដទៃមកស្លៀកពាក់ជាដរាប ។ បើដូច្នេះ គួរតែយើងខំតុបតែងសម្លៀកបំពាក់
យើងឲ្យផលប្រសើរល្អ ហើយដើម្បីមិនឲ្យសាបសូន្យប្រពៃណីខ្មែរសុទ្ធៗ ផង ។ អស់លោក អ្នកទាំងឡាយជ្រាបស្រាប់ហើយ ថា
បណ្ដារាស្ដ្រខ្មែរសព្វថ្ងៃកំពុងតែវែករកផ្លូវចេញពីព្រៃស្បាត គឺសេចក្ដីអាប់ឱនទៅរកសេចក្ដីចំរើន ទាំងសម្លៀកបំពាក់សោត ក៏ចេះ
តែផ្លាស់ប្ដូររូបរាងទៅតាមកាលសម័យដែរ ។ ការដែលយើងនាំមកពណ៌នាដូចមានតទៅខាងមុខ មិនមែនយើងចង់ឲ្យអស់លោក
អ្នកអាន អ្នកស្ដាប់វិលត្រឡប់ថយក្រោយទេ គឺគ្រាន់តែឲ្យស្គាល់ឲ្យជ្រាបឲ្យដឹងសាវតាររបស់របស់ខ្លួនយ៉ាងណា ខ្លះ ទាំងនានា
ជាតិក៏និយមរិះរកគោលចារឹក ដើមកំណើតទំនៀមទម្លាប់របស់គេឲ្យស្គាល់តាមពីតយ៉ាងនេះដែរ ។ តាមសេចក្ដីកត់ហេតុរបស់អ្នក
ដំណើរជាតិចិនឈ្មោះ ជាវ -តា- គួន នឹងសេចក្ដីឲ្យការរបស់សមាជិកប្រចាំខែត្រខ្លះ មានទំនងស្របគ្នាជាច្រើន ។ ក្នុងចំណោម
នេះ អ្នកអង្គម្ចាស់ នរោត្តម- សុខានារី បានឲ្យការប្លែក ។ ហេតុនេះយើងសូមស្រង់សេចក្ដីនោះយកមកពណ៌នបាជូនអស់លោក
អ្នកអាន ស្ដាប់ដូចមានតទៅនេះ អំពីសម្លៀកបំពាក់ខ្មែរសម័យបុរាណ (តាមដែលអ្នកអង្គម្ចាស់ នរោត្តម- សុខានារី ឲ្យការមក)
យើងសព្វថ្ងៃមិនអាចដឹងបានដោយសព្វគ្រប់ អំពីសំលៀកបំពាក់របស់បុព្វបុរសយើងទេ ដោយទំនៀមនេះ កន្លងជាយូរអង្វែង
ណាស់ទៅហើយផង ដោយយើងពុំមានឯកសារ ឬសៀវភៅឯណាកត់ត្រាទុក ថាក្នុងសម័យនេះគេស្លៀកពាក់បែបនេះ សម័យ
នោះគេស្លៀកពាក់បែបនោះផង តែដោយការសង្កេតមើលតាមរូបចម្លាក់ ដែលមានសេសសល់អំពីប្រាសាទបុរាណបាក់បែកមក
យើងក៏អាចយល់បានថា ក្នុងសម័យនោះបុព្វបុរសយើងស្លៀកសំពត់ចងក្បិន អាវកមូល ដៃធ្លាក់មកត្រឹមកំភួនដៃ ឬអាវកមូលតូច
ដៃវែងស្ដួចឱបជាប់នឹងសាច់ ធ្លាក់មកត្រឹមចង្កេះ ចំណែកស្ត្រីវិញឃើញស្លៀកសំពត់សំឡុយពានាស្បៃ ឬស្លៀកសំឡុយខ្លួនទទេ
មួយកំណាត់ក៏មាន ។ ចំណែកឯល្ខោនព្រះរាជទ្រព្យ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលរក្សារបៀបស្លៀកពាក់របស់
ខ្មែរអំពីបុរាណ ឥតមានប្រែប្រួលនោះយើងឃើញថា បុរសស្លៀកខោពីក្នុង ជើងតូចធ្លាក់ដល់ត្រឹមកំភួនជើង ហើយមានស្លៀក
សំពត់ចងក្បិនពីលើខោថែមទៀត ព្រមទាំងមានចងផ្ទាំងក្រណាត់តូចវែងនៅពីខាងមុខ នឹងនៅសង្ខាងចង្កេះផង នេះចំណែក
បុរស ឯចំណែកស្ត្រីឃើញស្លៀកសំពត់សំឡុយ ពាក់ស្បៃ ឬពានាផួយប៉ាក់ឌិនមាសប្រាក់ ។ យើងក៏បានឃើញខ្លះដែរ កាលពី
ដើមប្រុសខ្មែរដែលប្រកាន់ទំនៀមបុរាណ ស្លៀកសំពត់ចងក្បិនជាមួយនឹងអាវកុតកត្រង់ ឬអាវឡេវកាឌុំ ដែលហៅថាអាវចិន ឬជា
មួយនឹងអាវកមូលដសខ្លីធ្លាក់ស្មើកែងដៃ ឬជាមួយនឹងអាវកសន្ទះ ដៃ ធ្លាក់ត្រឹមកដៃ ចួនកាលក៏ស្លៀកខោដែរ ដែលយើងហៅថា
ខោចិន ។ ឯស្ត្រីខ្មែរវិញ ឃើញស្លៀកសំពត់សំឡុយ សំពត់ចងក្បិន ពាក់អាវមានស្មាតែខាងឆ្វេង ហើយពានាក្រមាវែង ដែលហៅ
តាមភាសាសៀមថាផាហ៊ុំ លើស្មាទាំងសងខាងសំយុងជាយទៅខាងមុខ ឬពាក់អាវបំពង់វែង កមូលដៃ តូច ធ្លាក់ដល់កដៃ ខ្លួនតូច
ចង្អៀតក្លំ ធ្លាក់ដល់ត្រឹមកំភួនជើង បង់កក្រមា អាវម៉ាឡាយូ បង់កក្រមា អាវសន្ទះ បង់កក្រមា នឹងអាវហាតាខិប ក្រវាត់ក្រមា
ឈៀងមួយចំហៀងខ្លួន ។ សំពង់ចងក្បិន កាលអំពីសម័យព្រេងនាយ មានតែបុរសទេ ដែលស្លៀកសំពត់ចងក្បិន ស្ត្រីមិនឃើញ
ស្លៀកទេ ។ ឯសំពត់ចងក្បិនដែលគេស្លៀកសម័យបុរាណក៏មិនដូចយើងសម័យបច្ចុប្បន្ន ទេ បើតាមរូបចម្លាក់នៅជញ្ជាំង
ប្រាសាទបុរាណ គេឃើញស្លៀកខើចៗ នៅពាក់កណ្ដាលភ្លៅ សូម្បីពួកល្ខោនព្រះរាជទ្រព្យ ដែលជាសិល្បៈរក្សាទុកនូវទំនៀម
ទម្លាប់សម្លៀកបំពាក់បុរាណមួយបែប ក៏ឃើញស្លៀកសំពត់ចងក្បិនខើចៗ នៅលើក្បាលជង្គង់ដែរ ។ ឯទំហុំសំពត់ សម័យ
បុរាណប្រហែលប៉ុនគ្នានឹងទំហំសំពត់សម័យបច្ចុប្បន្នដែរមើលទៅ គឺទទឹង ១ ម៉ែត្រ បណ្ដោយ ៣ ម៉ែត្រ ២០ ។ របៀបស្លៀកនោះ
ឃើញថាខុសគ្នាច្រើន អំពីបុរាណគេកង្កាញ់ជីបជាយសំពត់ទាំងសងខាងឲ្យនៅតែប្រវែងមួយជុំ ចង្កេះ រួចហើយគេស្លៀកដាក់
ជាយសំពត់នោះត្រួតលើគ្នា ចងជាថ្នក់ហើយគេក្រវាត់ខ្សែក្រវាត់ដើម្បីមិនឲ្យរបូត ។ ឯជាយសំពត់ដែលជីបសងខាងគេភ្ជាប់ដាក់
តម្រួតលើគ្នា ហើយគេយកចុងជាយខាងក្រោមស៊កតាមប្រឡោះជើងទាំងសងខាង យកមកចុកនៅចង្កេះខាងក្រោយ ចំណែក
សំពត់ចងក្បិនដែលយើងស្លៀកក្នុងបច្ចុប្បន្ននេះក៏មានទំហុំ ប្រហែលគ្នាដែរ តែរបៀបស្លៀកខុសគ្នា គឺគេយកសំពត់មកស្លៀកទុក
ចោលជាយទាំងសងខាង នៅវែងអន្លាយអូសដី ហើយមានប្រវែងស្មើមុខស្មើក្រោយ ទោះខុសគ្នាក៏ខុសបន្តិចបន្តួចចំនួនត្រឹមមួយ
ទះប៉ុណ្ណោះ រួចគេផ្គួបជាយទាំងសងខាងរួមគ្នា ហើយគេមូរ រួចហើយគេស៊កតាមប្រឡោះជើងទាំងសងខាង យកចុងទៅចុកនៅ
ចង្កេះខាងក្រោយ ឯសំរុងសំពត់ដែលស្លៀកហើយឲ្យធ្លាក់ចុះនៅត្រឹមស្មងជើង៕
Last updated 753 days ago by vatana.KHOEURN
/5 stars ( votes)