សាសនា ប្រពៃណី ទំនៀមទំលាប់ និងវប្បធ៏មខ្មែរ
Page navigation
Pages home > សមាធិ
សមាធិ
-
- សមាធិ គឺជាការតាំងចិត្តមាំក្នុងអារម្មណ៍តែមួយ ឬការដឹងច្បាស់នូវអារម្មណ៍នោះៗ ដោយសច្ចភាព។
- សមាធិមានពីរយ៉ាង គឺ សមថកម្មដ្ឋាន និងវិបស្សនាកម្មដ្ឋាន។
-
- សមថកម្មដ្ឋាន គឺជាការគ្រៀកចិត្តឬចងចិត្តឲ្យជាប់ក្នុងអារម្មណ៍តែមួយមិនបណ្តោយឲ្យចិត្តត្រាច់ចរទៅរក
- អារម្មណ៍ផ្សេងៗ។សមថសមាធិមាន៣កំរិតតាមកម្លាំងនៃការប្រតិបត្តិ៖
-
-
- ខណិកសមាធិ គឺសមាធិដែលចិត្តមានអារម្មណ៍តែមួយ ឬចិត្តស្ងប់កើតឡើងមួយជួរខណៈ តែមិនបានយូរប៉ុន្នានក៏រលត់ទៅ។
-
-
-
- ឧបចារសមាធិ គឺសមាធិដែលចិត្តស្ងប់រំងាប់ប្រាសចាកនិវរណៈទាំង៥តែមិនជាអារម្មណ៍របស់អង្គឈានមាន
- បឋមជ្ឈានជាដើមនោះទេប៉ុន្តែអារម្មណ៍របស់ឧបចារសមាធិនេះគឺជាអារម្មណ៍សមាធិដែល
- ចិត្តស្ថិតក្នុងសភាពជិតបានឈានសមាបត្តិហ្នឹងឯង។
-
-
-
- អប្បនាសមាធិ គឺសមាធិចិត្តដែលគង់ស៊ុបក្នុងអារម្មណ៍នៃឈានសមាបត្តិមានរូបជ្ឈានជាដើមដែលចិត្តខណៈនោះ
- កំពុងសោយអារម្មណ៍ដែលជាអង្គនៃឈានមាន វិតក្ក វិចារ បីតិ សុខ ចិត្តេកគតារួមជាអង្គ៥។
- ចុះអ្វីទៅជាអារម្មណ៍របស់សមថសមាធិ? ពាក្យថាសមាធិប្រែថាចិត្តស្ងប់នេះមិនមែនសុទ្ធ
-
តែត្រឹមត្រូវជាសម្មាសមាធិទាំងអស់ទេ ឯមិច្ឆាសមាធិគឺសមាធិខុសចាកគន្លងធម៌ឬសមាធិចិត្តដែលប្រកាន់ខ្ជាប់នូវវិបស្ស
នូបក្កិលេសថាជាលោកុត្តរៈមានមគ្គផលនិព្វានហើយលះបង់ការប្រតិបត្តិចម្រើនភាវនាចោលព្រោះហេតុដូច្នេះសមាធិចិត្តជា
សម្មាសមាធិទៅបានកេចិអាចារ្យឬអដ្ឋកថាចារ្យទាំងឡាយពោលថាត្រូវផ្តោតចិត្តទៅលើអារម្មណ៍ណាមួយនៃអារម្មណ៍កម្មដ្ឋាន
ទាំង៤០យ៉ាងតាមអធ្យាស្រ័យឬចរិតរៀងៗខ្លួននៃបុគ្គលម្នាក់ៗ
Last updated 756 days ago by vatana.KHOEURN
/5 stars ( votes)
sen_sophak
Profile
Friends
Friends of
Blog
Files
Pages
Classified
Poll
Photo Albums
Videos
-ចុះអ្វីទៅជាវិបស្សនាកម្មឋាន?
-តើគេធ្វើកម្មដ្ឋានដើម្បីអ្វី?
-ចុះតើអង្គរបស់កម្មឋានមានអ្វីខ្លះ?
សូមជួយបកស្រាយប្រាប់ផង។
sen_sophak 749 days ago