Categories
ព្រះត្រ័យបិដក
February 11, 2010 by vatana.KHOEURN
Comments (0)
ព្រះត្រ័យបិដកត្រ័យបិដកប្រែថា កញ្ច្រែង ឬកញ្ចើទាំង៣សម្រាប់ដាក់ផ្ទុកពាក្យពេចន៍វចនៈនៃព្រះសម្មាសម្ពុទ្ធ
ជាម្ចាស់គឺ៖
- ពុទ្ធវិន័យទាំងអស់បានដល់វិនយបិដក១
- ព្រះសូត្រទាំងអស់បានដល់សុត្តន្តបិដក១
- ព្រះអភិធម្មទាំង៧គម្ពីរបានដល់ព្រះអភិធម្មបិដក១។
/5 stars ( votes)
ទ្រឹស្ដីទេវរាជ របស់ ព្រះបាទជ័យវរ្ម័នទី២
February 10, 2010 by vatana.KHOEURN
Comments (0)
ទ្រឹស្ដីទេវរាជ, ព្រះបាទជ័យវរ្ម័នទី២
អ្នកប្រវត្តិវិទូ និងអ្នកសិក្សាស្រាវជ្រាវ អំពីប្រវត្តិសាស្ត្រខ្មែរ តែងតែនាំគ្នានិយមមូលមតិជឿយល់ថាការគោរពបូជា
ទេវរាជ (devajara) ជាការវិវឌ្ឍនៃព្រហ្មញ្ញសាសនា ក្នុងសម័យព្រះបាទជ័យវរ្ម័នទី២។ គេយល់ថាដើម្បីអះអាង
ប្រកាសខ្លួនជាស្ដេចពេញសិទ្ធិ ដើម្បីបញ្ចេញបង្ហាញ ឥទ្ធិពលមហិទ្ធិឫទ្ធិ ឲ្យប្រជានុរាស្ត្រ កោតខ្លាចគោរពទទួលស្គាល់
ដើម្បីបញ្ជាក់ភាពឯករាជ្យ របស់កម្ពុជា ព្រះបាទជ័យវរ្ម័នទី២ ត្រូវតែរៀបចំធ្វើពិធីសាសនា នៅភ្នំគូលែន។ គឺព្រះអង្គ
បានតាំងខ្លួនជាព្រះមហាក្សត្រផង ជាព្រះអាទិទេពផង។
ទ្រឹស្ដីនេះសមហេតុសមផលត្រឹមត្រូវណាស់។ តែបើយើងយកទ្រឹស្ដីទេវរាជ ដោយសំអាងទៅលើសិលាចារឹកស្
តុកកក់ធំ មកសិក្សារិះគិតពិចារណាឲ្យបានវែងឆ្ងាយបន្តិច ជំនឿនិងការគោរពទេវរាជ មិនមែនកម្រិតឈប់ចប់ត្រឹមតែ
លើសាសនា និងលើរូបព្រះមហាក្សត្រប៉ុណ្ណោះនោះទេ។ ថ្ងៃធ្វើពិធីបុណ្យសក្ការបូជាគោរពថ្វាយ ចំពោះព្រះទេវរាជនៅ
ភ្នំគូលែន ក្នុង គ.ស ៨០២ អាចចាត់ទុកជាទិវាខ្មែរឯករាជ្យរំដោះចាកផុតពីអាណានិគមជ្វាស្នាវ៉ា និងក៏ជាថ្ងៃដែលខ្មែរ
បានប្រកាសអនុវត្តគោរព ទ្រឹស្ដី គោលការណ៍ នយោបាយថ្មីសម្រាប់កសាងប្រទេសជាតិដែរ។ ទេវរាជ ជាឈ្មោះគម្ពីរ
ក្បួនខ្នាត ទ្រឹស្ដីនយោបាយខ្មែរ សម្រាប់រៀបចំគ្រប់គ្រង ប្រទេសជាតិ។
- ការបែងចែកអំណាច សាសនាដែលតំណាងទៅដោយវណ្ណៈ ព្រាហ្មណ៍គ្រាន់តែជា មូលដ្ឋានសម្រាប់ប្រមូលផ្ដុំប្រជានុរាស្ត្រ និងជាប្រភព សម្រាប់បង្កើតបញ្ចេញច្បាប់ទ្រឹស្ដីគោលគំនិត នយោបាយប៉ុណ្ណោះ។ ឯព្រះមហាក្សត្រដែលជាទេវរាជ ជាអ្នកយកច្បាប់យកគោលគំនិត ទ្រឹស្ដីនយោបាយ ទាំងនោះមកអនុវត្តប្រតិបត្តិ។ បើយើងនិយាយ និងប្រើតាមភាសាទំនើបថ្មី បច្ចុប្បន្នក្រុមព្រាហ្មណ៍បុរោហិត ដែលតំណាងដោយព្រាហ្មណ៍សិវកឥវលិយៈ ជាអ្នកធ្វើច្បាប់ ឬ ជារដ្ឋសភា។ ចំណែក ព្រះមហាក្សត្រវិញ ព្រះអង្គមិនធ្វើច្បាប់ទេ។ ព្រះអង្គ ជាអ្នកគោរព និងអនុវត្តធ្វើតាមសេចក្ដីបញ្ញត្តិរបស់ច្បាប់។ ព្រះមហាក្សត្រ ស្ថិតនៅក្រោមអំណាចច្បាប់។ ព្រះអង្គជា តំណាង អំណាចនីតិប្រតិបត្តិ។ ដូច្នេះ ក្នុងការរៀបចំគ្រប់គ្រងប្រទេសកម្ពុជា អ្នកគ្រប់គ្រងឬ អ្នកដឹកនាំខ្មែរ ជំនាន់ព្រះបាទជ័យវរ្ម័នទី២ បានបែងចែកអំណាចជាពីរ ៖ អំណាចនិតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ របៀបបែងចែកអំណាចត្រូវបានព្រះមហាក្សត្រខ្មែរ ធ្វើសច្ចាប្រណិធានថាគោរពអនុវត្តធ្វើតាមតរៀងទៅអនាគត។ នេះគឺជាមូលដ្ឋាន និងជាគ្រឹះនគរខ្មែរ។
- ការរៀបចំស្ថាប័នជាតិ ការបែងចែកអំណាចនាំមកនូវការរៀបចំស្ថាប័ន។ស្ថាប័ន នេះមានទាក់ទងទៅនឹងការកំណត់ មុខងារកិច្ចការរបស់ក្រុមព្រាហ្មណ៍បុរោហិត និងព្រះមហាក្សត្រ។ ក្រុមព្រាហ្មណ៍ មានភារកិច្ចក្នុងការគោរពរៀបចំធ្វើពិធីបុណ្យ ឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់វិន័យ។ ព្រាហ្មណ៍ក៏ត្រូវពិនិត្យ ត្រួតត្រាការអនុវត្តទាំងនោះដែរ។ ហើយករណីយកិច្ចដ៏ធំមួយទៀតរបស់ព្រាហ្មណ៍គឺការអប់រំបង្ហាត់បង្រៀន ព្រះរាជវង្សានុវង្ស និងផ្ដល់យោបល់គោលគំនិតល្អដល់ព្រះមហាក្សត្រ។ រួមសេចក្ដីមក ក្រុមព្រាហ្មណ៍ជាអ្នកថែរក្សាការពារច្បាប់ ធម្មវិន័យក្រឹត្យក្រមក្បួនខ្នាតគម្ពីររបស់ខ្មែរ។ ទិដ្ឋភាពត្រង់នេះ សិលាចារឹកស្តុកកក់ធំ បានបញ្ជាក់ច្បាស់លាស់។ រី ស្ថាប័នដែលជាប់ទៅនឹងព្រះមហាក្សត្រ ឬ អំណាចនីតិប្រតិបត្តិ យើងឃើញមានការបង្កើតក្រុមនាម៉ឺនមន្ត្រី ការរៀបចំសង្គម ការបែងចែករៀបចំទឹកដីភូមិស្រុក និងការបែងចែកធនធាន។
- ការស្ថាបនាជាតិ ក្នុងទ្រឹស្ដីទេវរាជក្នុងសិលាចារឹកស្តុកកក់ធំ ពាក្យស្ថាបនាជាពាក្យសំខាន់មានតម្លៃ និងអត្ថន័យធ្ងន់ធំទូលំទូលាយជាងគេ។ ពាក្យស្ថាបនាជា គន្លឹះធំក្នុងទិសដៅនយោបាយកសាងជាតិរបស់ខ្មែរ។ អ្នកដឹកនាំខ្មែរ ត្រូវស្ថាបនាធ្វើដូចម្ដេចឲ្យប្រទេសចម្រុងចម្រើនឲ្យពលរដ្ឋ មានបានសម្បូរសប្បាយចាកផុតពីភាពទុរគត ក្រីក្រតោកយ៉ាកព្រាត់ប្រាសក្រុមញាតិគ្រួសារ។ ការបែងចែកអំណាច រៀបចំស្ថាប័នដាក់គោលការណ៍នយោបាយថ្មី ឲ្យសមស្រប ស៊ីសង្វាក់ ប្រទាក់ប្រទងប្រទាញគ្នាទៅវិញទៅមកត្រូវធ្វើឡើងក្នុងគោលបំណងស្ថាបនា កសាងជាតិ។ ការកសាងទាំងនេះ មិនមែនអនុវត្ត ដោយមិនបានគិតគូរល្អល្អិតល្អន់នោះទេ។ គេក៏មិនមែនធ្វើឲ្យឃើញចេញមានតែរូបរាងទុក សម្រាប់បង្អួតឲ្យគេកោតសរសើរឡើយ។ ការស្ថាបនានេះស្ថិតនៅលើការគាស់ឆ្ការព្រៃទឹកដីថ្មី ឲ្យក្លាយទៅជាស្រែចម្ការជាស្រុកភូមិថ្មី សម្រាប់បង្កបង្កើនភោគផលសម្បត្តិ សង្គមជាតិ។ មុននឹងបានសម្រេចជោគជ័យតាមការគ្រោង ព្រះមហាក្សត្រ និងអ្នកដឹកនាំខ្មែរ បានជួយឧបត្ថម្ភ ប្រជាពលរដ្ឋ ដោយមានចែកទឹកចែកដីទ្រព្យធនធានសត្វពាហនៈ គោក្របីប្រដាប់ប្រដាឧបករណ៍កសិកម្ម និងខ្ញុំកំដរទាសាទាសី។ សក្ខីភាពនេះអាចបង្ហាញថាព្រះមហាក្សត្រ និងអ្នកដឹកនាំជាតិខ្មែរយល់អំពីជម្រៅសេដ្ឋកិច្ច ដែលផ្អែកទាំងស្រុងទៅលើកសិកម្ម។ ដូច្នេះ កម្លាំងនគរស្ថិតនៅលើកសិកម្ម។ ឯការស្ថាបនាកសាងជាតិ ស្ថិតនៅលើការស្ថាបនាកសិកម្ម។ ហើយការបែងចែកទឹកដីភូមិស្រុក ការជួយឧបត្ថម្ភ និងបញ្ជូនប្រជាពលរដ្ឋ ឲ្យទៅកាន់ភពរស់នៅលើទឹកដីថ្មី ក៏ជានយោបាយមួយយ៉ាងល្អដែរក្នុងការថែរក្សាការពារជាតិមាតុភូមិ។
/5 stars ( votes)
និព្វានក្នុងធម្មចក្កប្បវត្តនសូត្រ
February 10, 2010 by vatana.KHOEURN
Comments (0)
ព្រះអង្គបានលើកយកអរិយសច្ច៤យ៉ាងមកសម្តែងដល់ពួកតាបសបញ្ចវគ្គិយ៍មានកោណ្ឌញ្ញៈ ភទ្ទិយៈ
វប្បៈ មហានាម និងអស្សជិ ឲ្យបានយល់ពីដំណើរនៃវាលវដ្តសង្សារនេះ ថាជាទុក្ខ (ទុក្ខសច្ច) សារហេតុនៃទុក្ខគឺ
តណ្ហា (ទុក្ខសមុទយសច្ច) ទីរលត់ទុក្ខគឺនិព្វាន (ទុក្ខនិរោធសច្ច) និងមគ្គសច្ចជាវិធីរំលត់ទុក្ខ (ទុក្ខនិរោធគាមិនី បដិប
-ទា)។ យើងបានឃើញពាក្យថានិព្វានគឺទុក្ខនិរោធ(ទីរលត់ទុក្ខហ្នឹងឯង) មានអ្នកប្រាជ្ញមួយចំនួនបានមានប្រសាសន៍
ថានិព្វានគឺ ការដែលគ្មានបញ្ហាក្នុងជីវិតបច្ចុប្បន្ន មិនថាការអស់ទៅនៃបញ្ហាក្នុងសង្គមគ្រួសារ ឬក្នុងសង្គមជាតិទាំង
មូល។បញ្ហានោះមានច្រើនអនេក ពុំអាចគណនាបាន តែយើងសង្កត់ធ្ងន់ចំពោះបញ្ហាណាដែលយើងបានជួបប្រទះ
ឬកំពុងតែមាន ដូចជាករណីទំនាស់ក្នុងសង្គមគ្រួសារដែលគេចាត់ទុកថាជាបញ្ហាធំបំផុតសម្រាប់សង្គមគ្រួសារក្រីក្រ
ជាពិសេសនៅតាមជនបទចំកាត់មាត់ញក ភាគច្រើនពួកគាត់ពុំសូវបានយល់ដឹងពីអ្វីដែលហៅថាសេចក្តីសុខដ៏
ពិតប្រាកដនៃជីវិតគូរស្រករនោះទេ ហេតុដូច្នេះក្នុងនាមយើងជាពុទ្ធសាសនិក គប្បីងាកមកគិតដល់បញ្ហានិងវិធីកែ
បញ្ហាទាំងនោះឲ្យជីវិតខ្លួនឯងនិងអ្នកដែលយើងស្រឡាញ់គឺគ្រួសារយើង ជាតិយើង មនុស្សជាតិយើងម្តង ព្រោះកន្លង
មកហាក់ដូចជាមិនមានអ្នកឲ្យតម្លៃរឿងសេចក្តីសុខនៃជីវិតប៉ុន្មានសោះ តែក៏នៅមានជនមួយក្រុមគិតដល់រឿង ប្រាក់
និងសេចក្តីសុខ តើលុយអាចទិញសេចក្តីសុខបានឬទេ? ដូច្នេះជាដើម៕
/5 stars ( votes)
និព្វានប្បភេទ
February 8, 2010 by vatana.KHOEURN
Comments (0)
មាននិព្វានពីរយ៉ាងទៀតគឺ សឧបាទិសេសនិព្វាន សេចក្តីរលត់កិលេសតណ្ហាអស់ដោយឧច្ឆេទប្បហាន (កាត់
ផ្ដាច់អស់ទាំងឫសគល់មិនមានសល់)១ អនុបាទិសេសនិព្វាន រលត់អស់ទាំងកិលេសតណ្ហា អស់ទាំងបញ្ចក្ខ័ន្ធ១។
ឈ្មោះថាបរិនិព្វាន ព្រោះការរលត់ទៅនៃនិព្វានទាំងពីរនេះឯង ហេតុដូច្នេះមិនមានការអធិប្បាយដទៃឲ្យផ្សេងពីនេះ
ឡើយ។ មាននិព្វានបីយ៉ាងទៀតគឺ អនិមិត្តំ មិនមាននិមិត្ត (គន្លង ដាម ស្នាម លក្ខណៈ) អប្បណិហិតំ ។ សុញ្ញតំ សូន្យ
មិនមានអ្វីសេះសល់មានន័យថាមិនមានកិលេស និងតណ្ហាសេះសល់។ សូមអស់លោកសាកល្បង់គិតពិចារណា
បន្តិចថាតើនិព្វាននុ៎ះ ដូចម្តេចហ្ន៎? យ៉ាងម៉េចបានជាក្នុងព្រះពុទ្ធសាសនានិយាយតែព្រះនិព្វានថាជាសេចក្តីសុខកំពូល
ហើយហ៊ានអះអាងថាមិនមានសេចក្តីណាដទៃក្រៅពីនិព្វានទៀតផង។ (យថាវាទី តថាការី) មានសេចក្តីថា ពោល
យ៉ាងណាត្រូវតែធ្វើយ៉ាងនោះ គឺយ៉ាងពោលហ្នឹងឯង។ សូមជម្រាបអស់លោកថា មានពុទ្ធសាសនិកភាគច្រើន
ដែលនិយាយស្ទាត់មាត់ថា និព្វានៗ ដូច្នេះ តែពួកគាត់នឹងបានយល់ថា និព្វានមានសេចក្តីថាយ៉ាងណាទេ ឬយល់ដែរ
តែមិនមែនជាព្រះនិព្វានដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បានសម្តែង ឬចេះនិព្វានដែលជាមិច្ឆាទិដ្ឋិ
(យល់ខុសពីព្រះពុទ្ធតម្រាស់) ៕
/5 stars ( votes)
ប្រាសាទប្រែរូប
February 6, 2010 by vatana.KHOEURN
Comments (0)
ប្រាសាទប្រែរូប ជាប្រាសាទភ្នំដែលត្រូវបានកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទប្រែ
រូបមានទីតាំងស្ថិតនៅចម្ងាយប្រមាណ ២៣០០ម៉ែត្រ ពីផ្លូវខ្វែងវង់ធំនិងវង់តូចនៃ តំបន់អង្គរក្នុងខេត្តសៀមរាប ត្រង់ជ្រុង
ស្រះស្រង់នៃផ្លូវកែងកាច់ទៅទិស ខាងជើង និងស្ថិតនៅចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីខាងត្បូងតំបន់ទក្សិណនៃ
បារាយណ៍ទិសបូព៌ា គឺត្រង់បង្គោលគីឡូម៉ែត្រលេខ១៦ ។ ផ្អែកតាមឯកសារ"ដើមកំណើតអង្គរ" ដែលរៀបរៀងដោយ
លោក មារ បូ មន្ដ្រីអភិរក្សតំបន់អង្គរ ខេត្តសៀមរាបបោះពុម្ពនៅ ឆ្នាំ១៩៦៩ បានសរសេរឲ្យដឹងថា ប្រាសាទប្រែរូបត្រូវ
បានកសាងឡើង នៅចុងសតវត្សរ៍ទី១០ ក្នុងគ.ស ៩៦១ ដោយ ព្រះបាទរាជេន្ទ្រវរ្ន័នមច្ឆាមរណៈ "ព្រះនាមសេវៈលោការ "
ដើម្បីឧទ្ទិសថ្វាយចំពោះលទ្ធិព្រហ្មញ្ញសាសនា ។ ប្រាសាទប្រែរូបនេះ បានសាងឡើងក្រោយ ប្រាសាទមេបុណ្យ ក៏ប៉ុន្តែ
ប្រាសាទនេះ មានសភាពដូចគ្នាបេះបិទ ជាមួយប្រាសាទមេបុណ្យ ពោលគឺ ប្រាសាទដែលបានកសាងឡើង ជាប្រាសាទ
ភ្នំព្រមទាំង មានថែវលេចលយចេញ តាំងពីពេលកសាងមកម្ល៉េះ ហើយមានរៀប ជាបន្ទប់វែងៗ សំយុងមកក្រោមទៀត។
តាមការបង្អាញពីមន្ដ្រីផ្នែកបុរាណវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងដែរថា តាមសិលាចារឹករបស់
ប្រាសាទប្រែរូបបានបញ្ជាក់នូវកាលវេលា នៃការកសាងយ៉ាងច្បាស់ ព្រមទាំងបានបញ្ជាក់អំពី ព្រះរាជវង្សនៃ
ព្រះបាទរាជេន្ទ្រវរ្ន័នដែលព្រះអង្គបានសាង លិង្គឈ្មោះ រាជេន្ន្របាត្រស្វរៈ ដាក់នៅនឹងតួ ប្រាសាទកណ្តាល ហើយក៏មាន
បង្អាញដោយរូប សំណាកព្រះអង្គតម្កល់នៅ នឹងប្រាសាទតាមជ្រុងផងដែរ ដែលសុទ្ធសឹង ទាក់ទងទៅនឹង លទ្ធិព្រហ្មញ្ញ
សាសនា ៕
/5 stars ( votes)
និព្វានក្នុងអភិធម្មត្ថសង្គហ
February 5, 2010 by vatana.KHOEURN
Comments (0)
និព្វានគុណ ឬគុណរបស់ព្រះនិព្វានក្នុងគម្ពីរអភធម្មត្ថសង្គហៈ បានពណ៌នាជាដើមថា អជាតំ និព្វានមិន
កើតទៀត អជរា និព្វានមិនចេះចាស់ទ្រុឌទ្រោមគ្រាំគ្រា អព្យាធឹ និព្វានចេះឈឺ ឬមិនមានរោគ (ជម្ងឺ) អមតំ និព្វាន
មិនមានសេចក្តីស្លាប់ (អម្រឹត្យ) អសង្ខតំ មិនមានបច្ច័យតាក់តែង សន្តិបទំ មានតែសេចក្តីស្ងប់ ឯកន្តំ មានតែសេចក្តី
សុខតែម្យ៉ាង។ល។ រីឯព្រះនិព្វានក្នុងបដិច្ចសមុប្បាទបានអធិប្បាយថា ព្រះនិព្វានព្រោះការរលត់ទៅនៃអវិជ្ជា។ សង្ខារ
ទាំងឡាយរលត់ទៅព្រោះការរលត់ទៅរបស់អវិជ្ជា។ល។ សេចក្តីគ្រាំគ្រា សេចក្តីឈឺចាប់គ្រប់បែបយ៉ាង ទុក្ខ សោក ខ្សឹក
ខ្សួលទាំងឡាយដោយសរុបបានដល់ទុក្ខវេទនាដែលកើតឡើងតាមផ្លូវកាយទោមនស្សវេទនាដែលកើតតាមផ្លូវចិត្តហ្នឹងឯង៕
/5 stars ( votes)
បញ្ហាព្រះនិព្វាន
February 5, 2010 by vatana.KHOEURN
Comments (0)
-
- តើនិព្វានគឺជាអ្វីទៅ?
- មានអស់លោកមួយចំនួនយល់ឃើញថា និព្វានគឺមានរូប មានរាង មានខ័ន្ធទាំង៥គឺ រូបក្ខ័ន្ធ វេទនាខ័ន្ធ សញ្ញាខ័ន្ធ
- និងវិញ្ញាណក្ខ័ន្ធនៅឡើយ។ ខ្លះទៀតយល់ថា និព្វានគឺជាភពមួយដទៃទៀតនៅក្រៅពីកាមភព រូបភព
- និងអរូបភពដែលយើងហៅថាសង្សារវដ្តនោះ។ នៅមានអ្នកប្រព្រឹត្តបដិបត្តិធម៌ខ្លះទៀតបានមានមតិថា
- និព្វានគឺជាភពមួយដែលមានតែសេចក្តីសុខមិនមានទុក្ខ តែនៅមានបញ្ចក្ខ័ន្ធនៅឡើយដែរ។ នៅមានមតិ
- និងយោបល់ច្រើនដទៃទៀតមានន័យផ្សេងៗគ្នាទាក់ទងនឹង ព្រះនិព្វាន។
- ចុះលោកអ្នកអានវិញយល់ថាព្រះនិព្វានដូចម្តេចដែរ?
/5 stars ( votes)
ធម្មរតនៈ
February 5, 2010 by vatana.KHOEURN
Comments (0)
ព្រះធម៌ដែលអ្នកសិក្សាបតិបត្តិគប្បីបានគឺ ទិដ្ឋធម្មិកត្ថ ប្រយោជន៍បច្ចុប្បន្ន សម្បរាយិកត្ថ ប្រយោជន៍ជាតិ
ខាងមុខនិងបរមត្ថ ប្រយោជន៍ប្រសើរបំផុតគឺ ព្រះនិព្វាន ដែល ព្រះសង្គីតិកាចារ្យ ទាំងឡាយបានប្រមូលរួបរួមទុកក្នុង
គម្ពីព្រះត្រ័យបិដក ទាំង៨៤០០០ ព្រះធម្មក្ខ៍ន្ធ ដែលចែកជាវិន័យបិដក ២១០០០ ព្រះធម្មក្ខ៍ន្ធ សុត្តន្តបិដក២១០០០
ព្រះធម្មក្ខ៍ន្ធ និងអភិធម្មបិដក៤២០០០ព្រះធម្មក្ខ៍ន្ធ។ ផ្តើមតាំងតែព្រះបឋមទេសនាគឺការសម្តែង ព្រះធម្មចក្កប្បវត្តនសូត្រ
ដែលព្រះអង្គទ្រង់បំនែក អរិយសច្ចធម៌ជា៤ប្រការមានទុក្ខារិយសច្ច សមុទយារិយសច្ច និរោធារិយសច្ច និងមគ្គារិយសច្ច
ហើយដែលជារឿយៗព្រះអង្គទ្រង់ដឹកនាំសត្វឲ្យដើរតាមអរិយដ្ឋង្គិកមគ្គ គឺមាគ៌ាមានអង្គ៨មានសម្មាទិដ្ឋិសម្មាសង្កប្ប
ជាដើម និងមានសម្មាសមាធិជាបរិយោសានថាជាផ្លូវកណ្តាលនាំឆ្ពោះទៅកាន់ទីរំលត់ទុក្ខពោលគឺព្រះនិព្វានហ្មឹងឯង។
ក្រៅពីអរិយសច្ច៤ នៅមានត្រៃលក្ខណ៍គឺទុក្ខំ អនិច្ចំ អនត្តា និងបដិច្ចសមុប្បាទធម៌ដែលសម្តែងរឿងហេតុបច្ច័យនៃធម៌
ទាំងឡាយមានអធិប្បាយពិស្តារក្នុង គម្ពីមហាបដ្ឋានប្បករណ៍ដែលចែកចេញជា២៤បច្ច៍យមានហេតុប្បច្ច័យជាដើម ៕
/5 stars ( votes)
សង្ឃរតនៈ
February 4, 2010 by vatana.KHOEURN
Comments (0)
សង្ឃរតនៈគឺពួកក្រុមដែលប្រព្រឹត្តបតិបត្តិតាមគន្លងព្រះធម៌នៃព្រះសម្មាសម្ពុទ្ធជាម្ចាស់នោះឯង។ ព្រះសង្ឃអង្គ
សាវ័កជាអ្នកប្រតិបត្តិល្អ ប្រតិបត្តិត្រង់តាមផ្លូវមជ្ឈិមាបដិបទាប្រតិបត្តិ ដើម្បីចេញចាកទុក្ខ និងប្រតិបត្តិដ៏សមគួរដល់
សាមីចិកម្ម។ ព្រះសង្ឃមានពីរពូកគឺសម្មតិសង្ឃ សង្ឃជាបុថុជ្ជននៅឡើយ និងអរិយសង្ឃ សង្ឃជាព្រះអរិយៈទាំងឡាយ
បានដល់ព្រះសោតាបន្នបុគ្គល១ ព្រះសកទាគាមិបុគ្គល១ ព្រះអនាគាមិបុគ្គល១ ព្រះអរហន្តាខីណាស្រព១ ។ ព្រះអរិយ
សង្ឃទាំង៤ពួកនេះលោកចាត់ទុកថាជាសង្ឃរតនៈដ៏ប្រសើររបស់សត្វលោក។
/5 stars ( votes)
ពុទ្ធរតនៈ
February 4, 2010 by vatana.KHOEURN
Comments (0)
ពុទ្ធរតនៈបានជាគេចាត់ទុកព្រះពុទ្ធថាជារតនៈគឺកែវនោះ ព្រោះតែព្រះអង្គប្រសើរដោយសីលាទិគុណ
វិសុទ្ធិគុណ និងបញ្ញាទិគុណ។ ព្រះអង្គទ្រង់ប្រព្រឹត្តនូវប្រយោជន៍៣ប្រការមានប្រយោជន៍ដើម្បីបាននូវព្រះសម្មា
សម្ពោធិញ្ញាណព្រះអង្គឯងផង ប្រយោជន៍ព្រះញាតិព្រះអង្គផង និងប្រយោជន៍ជួយស្រោចស្រង់សត្វលោកផង។
ម្យ៉ាងវិញទៀតព្រះអង្គជាសាស្តាចារ្យនៃទេវតានិងមនុស្សទាំងឡាយផង ព្រះអង្គបែងចែកចំនែកព្រះធម៌ពាក្យប្រៀន
ប្រដៅដល់សត្វលោកទូៗទៅស្មើរៗគ្មាផង ព្រះអង្គប្រកបដោយទសពលញ្ញាណផង និងញាណដ៏ទៃទៀត៧៣ប្រការ
ផង និងព្រះអង្គជាទីពឹងដ៏ប្រសើររបស់សត្វលោកផង ព្រះអង្គឆ្លៀវឆ្លាតក្នុងការសម្តែងធម៌ប្រោសវេនេយ្យសត្វផង
ទើបបានឈ្មោះថាជាពុទ្ធរតនៈដោយប្រការដូច្នេះ ៕
/5 stars ( votes)
